ខែនេះបងមិនអាចផ្ញើប្រាក់ខែឲ្យអូនដូចរាល់ខែបានទៀតទេ តែបងសូមផ្ញើជំនួសនូវស្នាមថើបពីចម្ងាយ ចំនួន ១០០ ខ្សឺតវិញ។ ពីប្តីរបស់អូន ឃុនពីម៉ូច ១ ខែក្រោយមក ប្រពន្ធសរសេរតទៅវិញថា៖ ជូនចំពោះប្តីសម្លាញ់ចិត្តអូន! អូនសូមអរគុណចំពោះស្នាមថើបទាំង ១០០ ខ្សឺតដែលបងបានផ្ញើមកអូន។ អូនសូមផ្ញើជូនបងវិញនូវព័ត៌មាននៃការចំណាយកន្លងមកដូចខាងក្រោម៖ ១. អ្នកប្រមូលសម្រាមគាត់ព្រមថើបអូន ២ ខ្សឺត ជំនួសថ្លៃសំរាម ១ ខែ។ ២. លោកខាងទូរទស្សន៍ខ្សែកាបព្រមថើប ៧ ខ្សឺត ដោយអត់យកថ្លៃខ្សែកាប។ ៣. ពូម្ចាស់ផ្ទះជួល សុខចិត្តថើបមួយថ្ងៃ ២ ទៅ ៣ ដង ជំនួសថ្លៃជួលផ្ទះ ១ខែពេញ។ ៤. បងខាងអគ្គិសនី ថើបតែមួយមុខ គាត់មិនព្រមទេ គាត់សុំថែមអីៗទៀត ខ្ញុំក៏បានជូនគាត់តាមសំណូមពរ។ ៥. ថ្លៃចំណាយរាយរង សរុបទៅ ៤០ ខ្សឺតទៀត។ សូមបងកុំបារម្ភពីអូនអី អូននៅសល់ ៣៥ ខ្សឺតទៀតចាយមិនទាន់អស់។ អូនអាចទុកវាប្រើរហូតដល់ដាច់ខែហ្នឹងទៀតបានល្មមបរិបូណ៍។ សូមបងជួយឲ្យដំបូន្មានអូនផងថាអូនត្រូវបន្តធ្វើដូចអញ្ចឹងតទៅទៀត ឬយ៉ាងណា។ ពីប្រពន្ធបង សុភា រៀបរៀងដោយ៖ មួង ណារ៉េត |
កំប្លែង
Subscribe to:
Posts (Atom)